ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​របស់​ស្តេច​ប្រកបដោយ​អង្គ​ ​៦យ៉ាងនេះ​ឯង​ ​ជា​សត្វ​គួរ​ដល់​ព្រះរាជា​ ​គួរ​ជា​រាជបម្រើ​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ព្រះរាជា​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦យ៉ាង​ ​ទើប​ជា​អ្នក​គួរ​ទទួល​ ​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ធម៌​ ​៦យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​អត់ធន់​នឹង​រូប​ ​១​ ​អត់ធន់​នឹង​សំឡេង​ ​១​ ​អត់ធន់​នឹង​ក្លិន​ ​១​ ​អត់ធន់​នឹង​រស​ ​១​ ​អត់ធន់​នឹង​ការ​ពាល់ត្រូវ​ ​១​ ​អត់ធន់​នឹង​ធម្មារម្មណ៍​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​ ​របស់​ស្តេច​ ​ប្រកបដោយ​អង្គ​ ​៦យ៉ាង​ ​ជា​សត្វ​គួរ​ដល់​ព្រះរាជា​ ​គួរ​ជា​រាជបម្រើ​ ​ដល់​នូវ​ការរាប់​ថា​ជា​អង្គ​របស់​ព្រះរាជា​។​ ​ប្រកបដោយ​អង្គ​ ​៦យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ប្រសើរ​របស់​ស្តេច​ ​ក្នុង​លោក​នេះ​ ​ជា​សត្វ​ចេះ​អត់ធន់​នឹង​រូប​ ​១​ ​អត់ធន់​នឹង​សំឡេង​ ​១​ ​អត់ធន់​នឹង​ក្លិន​ ​១​ ​អត់ធន់​នឹង​រស​ ​១​ ​អត់ធន់​នឹង​ការ​ពាល់ត្រូវ​ ​១​ ​បរិបូណ៌​ដោយ​សន្ទុះ​ ​១​។​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636853989105389791
ទៅកាន់ទំព័រ៖