ព្រះត្រៃបិដក ភាគ ៤៦

​ពុំ​នោះ​សោត​ ​ដូច​ភិក្ខុ​ណា​ ​ឃើញ​សរីរៈ​ ​ដែលគេ​ចោល​នៅក្នុង​ព្រៃស្មសាន​ ​ត្រូវ​ពួក​ក្អែក​ជញ្ជែង​ក្តី​ ​ពួក​ត្រដក់គម្រង់​ជញ្ជែង​ក្តី​ ​ពួក​ត្មាត​ជញ្ជែង​ក្តី​ ​ពួក​ស្វាន​ជញ្ជែង​ក្តី​ ​ពួក​ចចក​កកេរ​ស៊ី​ក្តី​ ​បាណកជាតិ​ ​(​ពួក​ដង្កូវ​)​ ​ផ្សេង​ៗ​ ​រូង​ជញ្ជក់​ស៊ី​ក្តី​ ​ភិក្ខុ​នោះ​ ​ប្រៀបផ្ទឹម​នឹង​កាយ​នេះ​ ​យ៉ាងនេះ​ថា​ ​ទោះ​កាយ​នេះ​សោត​ ​ក៏​មាន​សភាព​ដូច្នោះ​ ​គង់​នឹង​ក្លាយ​ទៅ​ដូច្នោះ​ ​មិន​កន្លង​យ៉ាងនោះ​ទៅ​បាន​ឡើយ​។​ ​ឬថា​ ​ដូច​ភិក្ខុ​ឃើញ​សរីរៈ​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​ជា​រាង​ឆ្អឹង​ ​ប្រកបដោយ​សាច់​ ​និង​ឈាម​ ​មាន​សរសៃ​ ​ជា​គ្រឿង​ចង​រាង​ឆ្អឹង​ ​ឥតមាន​សាច់​ ​គ្រាន់តែ​នៅ​ប្រឡាក់​ដោយ​ឈាម​ ​ដែល​ជាប់គ្នា​ដោយ​សរសៃ​ ​រាង​ឆ្អឹង​ឥតមាន​សាច់​ ​និង​ឈាម​ ​ជាប់គ្នា​ដោយ​សរសៃ​ ​ជា​គ្រឿង​ចង​ឆ្អឹង​ ​ដែល​ដាច់​ចេញ​ហើយ​ ​ខ្ចាត់ខ្ចាយ​រាត់រាយ​ ​ទៅ​ក្នុង​ទិសតូច​ ​និង​ទិសធំ​ ​គឺ​ឆ្អឹងដៃ​ ​ទៅ​ដោយឡែក​ ​ឆ្អឹងជើង​ទៅ​ដោយឡែក​ ​ឆ្អឹងស្មង​ ​ទៅ​ដោយឡែក​ ​ឆ្អឹងភ្លៅ​ទៅ​ដោយឡែក​ ​ឆ្អឹង​ចង្កេះ​ទៅ​ដោយឡែក​ ​ឆ្អឹងទ្រនុងខ្នង​ទៅ​ដោយឡែក​ ​រលា​ក្បាល​ទៅ​ដោយឡែក​ ​ភិក្ខុ​នោះ​ ​ប្រៀបផ្ទឹម​នឹង​កាយ​នេះ​ ​យ៉ាងនេះ​ថា​ ​កាយ​នេះ​សោត​ ​ក៏​មាន​សភាព​ដូច្នោះ​ ​គង់​នឹង​ក្លាយ​ទៅ​ដូច្នោះ​ ​នឹង​កន្លង​នូវ​ភាវៈ​ដូច្នោះ​ពុំបានឡើយ
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636854006152764845
ទៅកាន់ទំព័រ៖