ព្រះត្រៃបិដក ភាគ ៤៦

​មួយទៀត​ ​ឬថា​ ​ដូច​ភិក្ខុ​ឃើញ​នូវ​សរីរៈ​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​សល់​នៅតែ​ឆ្អឹង​ទទេ​ ​មាន​សម្បុរស​ ​ដូច​ស័ង្ខ​ ​រាង​ឆ្អឹង​ដែល​គរ​ជា​ពំនូក​ ​កន្លង​ហួស​ ​១ឆ្នាំ​ហើយ​ ​ពុក​ផុយ​ ​ខ្ទេចខ្ទី​ជា​កំទេច​ ​ភិក្ខុ​នោះ​ ​ប្រៀបផ្ទឹម​នឹង​កាយ​នេះ​ ​យ៉ាងនេះ​ថា​ ​ទោះជា​កាយ​នេះ​ក៏ដោយ​ ​ក៏​មាន​សភាព​យ៉ាង​ដូច្នោះ​ ​គង់​នឹង​ក្លាយ​ទៅ​ដូច្នោះ​ ​នឹង​កន្លង​នូវ​ភាវៈ​ដូច្នោះ​ពុំបានឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​អនុស្សតិ​ដ្ឋាន​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដក​ចោល​នូវ​អស្មិមានះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​លះបង់​សេចក្តី​សុខ​ផង​។​បេ​។​ ​ចូល​ចតុត្ថជ្ឈាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​អនុស្សតិ​ដ្ឋាន​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ធាតុ​ច្រើនប្រការ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ជា​អនុស្សតិ​ដ្ឋាន​ ​ទាំង៥​។​ ​ម្នាល​អានន្ទ​ ​ត្រូវ​ហើយ​ៗ​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចាំ​ ​នូវ​អនុស្សតិ​ដ្ឋាន​ ​ទី៦​ ​នេះ​ថែមទៀត​ចុះ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រុងស្មារតី​ ​ឈាន​ដើរទៅ​មុខ​ ​ប្រុងស្មារតី​ត្រឡប់មកវិញ​ ​ប្រុងស្មារតី​ឈរ​ ​ប្រុងស្មារតី​ដេក​ ​ប្រុងស្មារតី​អធិដ្ឋាន​ការងារ​។​ ​ម្នាល​អានន្ទ​ ​នេះ​ជា​អនុស្សតិ​ដ្ឋាន​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​សតិសម្បជញ្ញៈ​។​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636854006329314943
ទៅកាន់ទំព័រ៖