ព្រះត្រៃបិដក ភាគ ៤៦
[៣០] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតប្រសើរបំផុត) នេះ មាន៦។ ៦ តើអ្វីខ្លះ។ គឺ ទស្សនានុត្តរិយៈ (ការឃើញដ៏ប្រសើរបំផុត) ១ សវនានុត្តរិយៈ (ការស្តាប់ប្រសើរបំផុត) ១ លាភានុត្តរិយៈ (ការបានប្រសើរបំផុត) ១ សិក្ខានុត្តរិយៈ (ការសិក្សាប្រសើរបំផុត) ១ បារិចរិយានុត្តរិយៈ (ការបម្រើប្រសើរបំផុត) ១ អនុស្សតានុត្តរិយៈ (ការរឭកប្រសើរបំផុត) ១។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅមើលដំរីរតន៍ក្តី ទៅមើលសេះរតន៍ក្តី ទៅមើលមណិរតន៍ក្តី ឬក៏ទៅមើលរបស់ធំ តូចណាមួយក្តី ទៅមើលសមណៈ ឬព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការឃើញនុ៎ះ ឈ្មោះថាឃើញហើយ ការឃើញនុ៎ះ មិនមែនជាមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ តែថា ការឃើញនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅឃើញតថាគត ឬសាវកនៃតថាគត
ID: 636854006506765093
ទៅកាន់ទំព័រ៖