ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​លាភ​នុ៎ះ​ ​ក៏​ជា​លាភ​ដែរ​ហើយ​ ​មិនមែន​ឥត​លាភ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​លាភ​នុ៎ះ​ ​ជា​របស់​ថោក​ ​សម្រាប់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិន​ប្រសើរ​ ​ឥតប្រយោជន៍​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ទេ​ ​ដើម្បី​ប្រាសចាក​តម្រេក​ទេ​ ​ដើម្បី​រលត់កិលេស​ទេ​ ​ដើម្បី​ស្ងប់​ទុក្ខ​ទេ​ ​ដើម្បី​ដឹង​ប្រសើរ​ទេ​ ​ដើម្បី​ត្រាស់​ដឹង​ទេ​ ​ដើម្បី​និព្វាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​បុគ្គល​ណា​ ​បាន​សេចក្តី​ជឿ​ក្នុង​តថាគត​ ​ឬ​ក្នុង​សាវក​របស់​តថាគត​ ​ហើយ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​មាំ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបាន​នុ៎ះ​ ​ប្រសើរ​បំផុត​ជាង​លាភ​ទាំងឡាយ​ ​ព្រោះ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​ដល់​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​នូវ​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​នូវ​មគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​គឺ​នៅត្រង់​បុគ្គល​បាន​សេចក្តី​ជឿ​ ​ក្នុង​តថាគត​ ​ឬ​ក្នុង​សាវក​របស់​តថាគត​ ​ហើយ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបាន​នេះ​ ​ទើប​តថាគត​ឲ្យ​ឈ្មោះថា​ ​ជា​លាភ​ប្រសើរ​បំផុត​។​ ​ទស្សនា​នុ​ត្ត​រិយៈ​ ​សវ​នា​នុ​ត្ត​រិយៈ​ ​លា​ភានុ​ត្ត​រិយៈ​ ​ដូច្នេះ​ឯង​។​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636854007079627859
ទៅកាន់ទំព័រ៖