ព្រះត្រៃបិដក ភាគ ៤៦

​ដើម្បី​ត្រាស់​ដឹង​នូវ​មគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​គឺ​នៅត្រង់​បុគ្គល​សិក្ខា​ ​នូវ​អធិសីល​ក្តី​ ​សិក្សា​នូវ​អធិចិត្ត​ក្តី​ ​សិក្សា​នូវ​អធិប្បញ្ញា​ក្តី​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​មាំ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការសិក្សា​នេះ​ ​ទើប​តថាគត​ហៅថា​ ​សិក្សា​ប្រសើរ​បំផុត​។​ ​ទស្សនា​នុ​ត្ត​រិយៈ​ ​សវ​នា​នុ​ត្ត​រិយៈ​ ​លា​ភានុ​ត្ត​រិយៈ​ ​សិក្ខា​នុ​ត្ត​រិយៈ​ ​ដូច្នេះ​ឯង​។​ ​ឯ​បា​រិច​រិយា​នុ​ត្ត​រិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បម្រើ​ក្សត្រិយ៍​ក្តី​ ​បម្រើ​ព្រាហ្មណ៍​ក្តី​ ​បម្រើ​គហបតី​ក្តី​ ​ឬ​បម្រើ​បុគ្គល​ធំ​តូច​ណាមួយ​ក្តី​ ​បម្រើ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ជា​មិច្ឆាទិដ្ឋិ​ ​អ្នកប្រតិបត្តិ​ខុស​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ការបម្រើ​នុ៎ះ​ ​ក៏​ជា​ការបម្រើ​ហើយ​ ​មិនមែន​មិន​បម្រើ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​ការបម្រើ​នុ៎ះ​ ​ជា​របស់​ថោក​ ​សម្រាប់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិន​ប្រសើរ​ ​ឥតប្រយោជន៍​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ទេ​។​បេ​។​ ​ដើម្បី​និព្វាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​បុគ្គល​ណា​ ​បម្រើ​តថាគត​ ​ឬ​សាវក​របស់​តថាគត​ ​ហើយ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​មាំ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636854007479020703
ទៅកាន់ទំព័រ៖