ព្រះត្រៃបិដក ភាគ ៤៦

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបម្រើ​នុ៎ះ​ ​ប្រសើរ​បំផុត​ ​ជាង​ការបម្រើ​ទាំងឡាយ​ ​ព្រោះ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​ ​ដល់​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​នូវ​សោក​ ​និង​ខ្សឹកខ្សួល​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​នូវ​មគ្គ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​ ​គឺ​នៅត្រង់​បុគ្គល​បម្រើ​តថាគត​ ​ឬ​សាវក​របស់​តថាគត​ ​ហើយ​ជា​អ្នកមាន​សទ្ធា​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ស្រឡាញ់​មាំ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ខ្លាំង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបម្រើ​នេះ​ ​ទើប​តថាគត​ហៅថា​ ​ការបម្រើ​ប្រសើរ​បំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទស្សនា​នុ​ត្ត​រិយៈ​ ​សវ​នា​នុ​ត្ត​រិយៈ​ ​លា​ភានុ​ត្ត​រិយៈ​ ​សិក្ខា​នុ​ត្ត​រិយៈ​ ​បា​រិច​រិយា​នុ​ត្ត​រិយៈ​ ​ដូច្នេះ​ឯង​។​ ​ចំ​ណែ​ក​អនុ​ស្ស​តានុ​ត្ត​រិយៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រឭក​នូវ​ការបាន​កូន​ក្តី​ ​រឭក​នូវ​ការបាន​ប្រពន្ធ​ក្តី​ ​រឭក​នូវ​ការបាន​ទ្រព្យ​ក្តី​ ​ឬក៏​រឭក​នូវ​ការបាន​របស់​តូច​ធំ​ក្តី​ ​រឭក​នូវ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ជា​មិច្ឆាទិដ្ឋិ​ ​អ្នកប្រតិបត្តិ​ខុស​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ការ​រឭក​នុ៎ះ​ ​ក៏​ឈ្មោះថា​ ​រឭក​ដែរ​ ​មិនមែន​មិន​រឭក​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​ ​ការ​រឭក​នុ៎ះ​ ​ជា​របស់​ថោក​ ​សម្រាប់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិន​ប្រសើរ​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636854007655520798
ទៅកាន់ទំព័រ៖