ព្រះត្រៃបិដក ភាគ ៤៦

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ឆ​ក្ក​និបាត​ ​
​​សត្តម​ភាគ​


​សូម​នមស្ការ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​។​

​បឋម​បណ្ណា​សក​
​អា​ហុនេ​យ្យ​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​ ​ដែល​នៅក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦យ៉ាង​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​វត្ថុ​ ​ដែលគេ​រៀបចំ​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​
ទំព័រទី ១ | បន្ទាប់
ID: 636853987393941902
ទៅកាន់ទំព័រ៖