ព្រះត្រៃបិដក ភាគ ៤៦

ធម្មិក​វគ្គ​


 [​៤៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​លុះ​ព្រះអង្គ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​រួចហើយ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​នៃ​ភត្ត​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ចូល​ទៅ​បុព្វារាម​ ​ជា​មិគា​រមាតុ​ប្រាសាទ​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​ទៅ​បុព្វារាម​ ​ជា​មិគា​រមាតុ​ប្រាសាទ​ ​ជាមួយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ចូល​ទៅ​ឯ​ស្រះ​ឈ្មោះ​ ​បុព្វ​កោដ្ឋ​កៈ​ ​ដើម្បី​ស្រោច​ស្រប់​ខ្លួន​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​វេលា​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​ទៅ​ឯ​ស្រះ​បុព្វ​កោដ្ឋ​កៈ​ ​ជាមួយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដើម្បី​ស្រោច​ស្រប់​ព្រះអង្គ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្រោច​ស្រប់​ព្រះអង្គ​ ​ក្នុង​ស្រះ​បុព្វ​កោដ្ឋ​កៈ​រួចហើយ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636854025261097779
ទៅកាន់ទំព័រ៖