ព្រះត្រៃបិដក ភាគ ៤៦

​សារា​ណី​យា​ទិវ​គ្គ​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារាណីយ​ធម៌​ ​(​ធម៌​គួរ​រលឹក​)​ ​នេះ​ ​មាន៦យ៉ាង​។​ ​សារាណីយ​ធម៌​ ​៦យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដំ​កល់​នូវ​កាយ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះ​ជា​សារាណីយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដំ​កល់​នូវ​វចីកម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះ​ជា​សារាណីយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដំ​កល់​នូវ​មនោ​កម្ម​ ​ប្រកបដោយ​មេត្តា​ ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ទាំង​ទី​ចំពោះមុខ​ ​ទាំង​ទី​កំបាំងមុខ​ ​នេះ​ជា​សារាណីយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នក​បរិភោគ​ ​មិន​ញែក​មុខ​ដោយ​លាភ​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ធម៌​ ​បាន​មក​ដោយ​ធម៌​ ​ដោយហោចទៅ​ ​សូម្បី​លាភ​ត្រឹមតែ​របស់​ដែល​មាន​ក្នុង​បាត្រ​ ​ជា​អ្នក​បរិភោគ​ជា​សាធារណៈ​ ​ដោយ​សព្រហ្មចារី​ទាំងឡាយ​ ​ដែល​មាន​សីល​ ​នេះ​ជា​សារាណីយ​ធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមានសីល​ស្មើគ្នា​នឹង​សព្រហ្មចារី​ទាំងឡាយ​ ​ក្នុង​សីល​ទាំងឡាយ​ ​ដែល​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុស​ ​ជា​សីល​រួចខ្លួន​ ​គឺ​មិនជា​ខ្ញុំ​តណ្ហា​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636853991455004181
ទៅកាន់ទំព័រ៖