ព្រះត្រៃបិដក ភាគ ៤៦
ទុតិយបណ្ណាសក
ទេវតាវគ្គ
[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង មិនគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវអនាគាមិផលបានឡើយ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីមិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីមិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន។
[៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបានទេ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីច្រអូសចិត្ត ១ សេចក្តីច្រអូសកាយ ១ សេចក្តីរាយមាយចិត្ត ១ សេចក្តីរសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង
ID: 636854411371542033
ទៅកាន់ទំព័រ៖