ព្រះត្រៃបិដក ភាគ ៤៦

អរហន្ត​វគ្គ​


 [​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ហើយ​ ​ទៅ​កើត​ក្នុង​ទុគ្គតិ​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាម​វិតក្កៈ​ ​១​ ​ព្យាបាទ​វិតក្កៈ​ ​១​ ​វិហឹសា​វិតក្កៈ​ ​១​ ​កាម​សញ្ញា​ ​១​ ​ព្យាបាទ​សញ្ញា​ ​១​ ​វិហឹសា​សញ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាងនេះ​ឯង​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ហើយ​ ​ទៅ​កើត​ក្នុង​ទុគ្គតិ​។​ ​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៦​ ​យ៉ាង​ ​តែង​នៅជា​សុខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​ចង្អៀតចង្អល់​ ​មិន​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ហើយ​ ​តែង​មាន​សុគតិ​ ​ជាទី​សង្ឃឹម​។​ ​ធម៌​ ​៦​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​នេ​ក្ខម្ម​វិតក្កៈ​ ​១​ ​អព្យាបាទ​វិតក្កៈ​ ​១​ ​អវិហឹសា​វិតក្កៈ​ ​១​ ​នេ​ក្ខម្ម​សញ្ញា​ ​១​ ​អព្យាបាទ​សញ្ញា​ ​១​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636854415104765562
ទៅកាន់ទំព័រ៖