ព្រះត្រៃបិដក ភាគ ៤៦
សីតិវគ្គ
[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេលណា មិនសង្កត់សង្កិនចិត្ត ក្នុងពេលនោះ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេលណា មិនផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យរីករាយ ក្នុងពេលណា មិនធ្វើចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា មិនធ្វើចិត្តឲ្យព្រងើយ ក្នុងពេលនោះ ១ ជាអ្នកស្លុងចុះ ក្នុងធម៌ថោកទាប ១ ត្រេកអរនឹងកាយរបស់ខ្លួន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេលណា ក៏សង្កត់សង្កិនចិត្ត ក្នុងពេលនោះ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេលណា
ID: 636854418081025794
ទៅកាន់ទំព័រ៖