ព្រះត្រៃបិដក ភាគ ៤៦
អានិសំសវគ្គ
[៩៦] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាង គឺ បុគ្គលបានដោយក្រក្នុងលោក។ ៦យ៉ាង តើអ្វីខ្លះ។ គឺការកើតឡើង នៃព្រះតថាគត ជាអរហន្តសមា្មសម្ពុទ្ធ បុគ្គលបានដោយក្រក្នុងលោក ១ បុគ្គលជាអ្នកសំដែងធម្មវិន័យ ដែលព្រះតថាគតបានប្រកាសហើយ បុគ្គលបានដោយក្រក្នុងលោក ១ សត្វត្រឡប់មកកើតក្នុងប្រទេសជាទីនៅ នៃអរិយជន បុគ្គលបានដោយក្រ ក្នុងលោក ១ ការមិនខូចខាតឥន្រ្ទិយទាំងឡាយ បុគ្គលបានដោយក្រក្នុងលោក ១ ភាពនៃបុគ្គលមិនលេលា មិនឆ្កួត បុគ្គលបានដោយក្រ ក្នុងលោក ១ សេចក្តីពេញចិត្ត ក្នុងកុសលធម៌ បុគ្គលបានដោយក្រ ក្នុងលោក ១។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាងនេះ បុគ្គលបានដោយក្រ ក្នុងលោក។
[៩៧] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកទៀងត្រង់ ក្នុងព្រះសទ្ធម្ម ១ មានធម៌មិនសាបសូន្យ ១ សេចក្តីទុក្ខ មិនមានដល់បុគ្គល អ្នកធ្វើនូវព្រះនិព្វាន ជាទីបំផុតទុក្ខ ១
ID: 636854422438855048
ទៅកាន់ទំព័រ៖