ព្រះត្រៃបិដក ភាគ ៤៦

បណ្ណា​សកា​សង្គហិ​ត​វគ្គ​
​តិក​វគ្គ​


 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​រាគៈ​ ​១​ ​ទោសៈ​ ​១​ ​មោហៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​ធម៌​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ត្រូវ​ចំរើន​ធម៌​ ​៣​ ​ប្រការ​ ​ដើម្បី​លះ​ធម៌​ ​៣​ ​ប្រការ​នេះ​ចេញ​។​ ​ធម៌​ ​៣​ ​ប្រការ​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ត្រូវ​ចំរើន​អសុភ​ ​ដើម្បី​លះ​រាគៈ​ ​១​ ​ត្រូវ​ចំរើន​មេត្តា​ ​ដើម្បី​លះ​ទោសៈ​ ​១​ ​ត្រូវ​ចំរើន​បញ្ញា​ ​ដើម្បី​លះ​មោហៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ត្រូវ​ចំរើន​ធម៌​ទាំង​ ​៣​ ​នេះ​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​។​
 ​[​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាយទុច្ចរិត​ ​១​ ​វចីទុច្ចរិត​ ​១​ ​មនោ​ទុច្ចរិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ធម៌​ ​៣​ ​យ៉ាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៣​ ​យ៉ាង​ ​បុគ្គល​ត្រូវ​ចំរើន​ ​ដើម្បី​លះ​ធម៌​ ​៣​ ​យ៉ាងនេះ​ចេញ​។​ ​៣​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ត្រូវ​ចំរើន​កាយសុចរិត​ ​ដើម្បី​លះ​កាយទុច្ចរិត​ចេញ​ ​១​ ​ត្រូវ​ចំរើន​វចីសុចរិត​ ​ដើម្បី​លះ​វចីទុច្ចរិត​ចេញ​ ​១​ ​ត្រូវ​ចំរើន​មនោសុចរិត​ ​ដើម្បី​លះ​មនោ​ទុច្ចរិត​ចេញ​ ​១​។​ ​
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 636854424312612220
ទៅកាន់ទំព័រ៖