ព្រះត្រៃបិដក ភាគ ៤៧
អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។
[៧] គ្រានោះឯង ឧគ្គរាជមហាមាត្យ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧគ្គរាជមហាមាត្យ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះមិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង ជាអ្នកមានទ្រព្យច្រើនផង មានភោគៈច្រើនផង។ ម្នាលឧគ្គៈ មិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋី ស្តុកស្តម្ភ តើអាស្រ័យរបស់អ្វី មានទ្រព្យច្រើន តើអាស្រ័យរបស់អ្វី មានភោគៈច្រើន តើអាស្រ័យរបស់អ្វី។ បពិត្រព្រះអង្គដ៏ចំរើន មាសរាប់បានជាសែនទៅហើយ ចាំបាច់ពោលទៅថ្វី ដល់រូបិយវត្ថុ។ ម្នាលឧគ្គៈ ទ្រព្យនុ៎ះ មានមែនហើយ ម្នាលឧគ្គៈ តថាគតមិននិយាយថា ទ្រព្យនុ៎ះគ្មានទេ ប៉ុន្តែទ្រព្យនោះឯង ជាសាធារណៈ
ID: 636854449084089068
ទៅកាន់ទំព័រ៖