ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា ទុក្ខេ អនត្តសញ្ញា អញចំរើនបានហើយ កាលខាងដើម និងកាលខាងចុងរបស់អញ មានសេចក្តីប្លែកគ្នា ផលនៃការចំរើនរបស់អញ បានសម្រេចហើយ ភិក្ខុក្នុងសាសនានេះ រមែងជាអ្នកដឹងច្បាស់ ក្នុងទុក្ខេ អនត្តសញ្ញានោះ ដោយប្រការដូច្នេះឯង។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៧ ប្រការនេះឯង ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត។
[៤៧] គ្រានោះ ព្រាហ្មណ៍ឈ្មោះជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ
ID: 636854470592149258
ទៅកាន់ទំព័រ៖