ព្រះត្រៃបិដក ភាគ ៤៧

បុគ្គល​នោះ​ ​រមែង​ត្រេកអរ​នឹង​ការ​ដុសខាត់​នោះ​ ​រីករាយ​នឹង​ការ​ដុសខាត់​នោះ​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយ​ការ​ដុសខាត់​នោះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​នេះឯង​ហៅថា​ ​ដាច់​ផង​ ​ធ្លុះ​ផង​ ​ពពាល​ផង​ ​ពព្រុស​ផង​ ​នៃ​ព្រហ្មចរិយ​ធម៌​ ​ម្នាល​ព្រាហ្មណ៍​ ​នេះ​ហៅថា​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​មិន​បរិសុទ្ធ​ ​ជា​អ្នក​ប្រកបដោយ​មេថុន​សំយោគ​ ​រមែង​មិន​ផុត​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​តថាគត​ហៅថា​ ​រមែង​មិន​រួចចាក​វដ្ត​ទុក្ខ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ប្តេជ្ញា​ថា​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​ ​ដោយ​ប្រពៃ​ ​រមែង​មិន​ប៉ះពាល់​ ​ចំពោះ​ការ​ប៉ះពាល់​ ​ដោយ​បុគ្គល​ពីរ​ ​ៗ​ ​មួយអន្លើដោយ​មាតុគ្រាម​ ​ទាំង​មិន​ត្រេកអរ​នឹង​ការ​ដុសខាត់​ ​នួត​ ​ងូត​ ​ច្របាច់​ ​របស់​មាតុគ្រាម​ទេ​ ​តែថា​ ​រមែង​ចំអកឡកឡឺយ​ ​សើច​ក្អាកក្អាយ​ ​ជាមួយនឹង​មាតុគ្រាម​។​បេ​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636854470961500384
ទៅកាន់ទំព័រ៖