ព្រះត្រៃបិដក ភាគ ៤៧

​បើ​មិន​ចំអកឡកឡឺយ​ ​សើច​ ​ក្អាកក្អាយ​ ​ជាមួយនឹង​មាតុគ្រាម​ទេ​ ​រមែង​នៅ​មៀង​ភ្នែក​ដោយ​ភ្នែក​ ​ដៀង​ចំពោះ​មាតុគ្រាម​ ​បើ​មិនបាន​មៀង​ភ្នែក​ដោយ​ភ្នែក​ ​ដៀង​ចំពោះ​មាតុគ្រាម​ទេ​ ​រមែង​ស្តាប់​សំឡេង​នៃ​មាតុគ្រាម​ ​កាល​សើច​ក្តី​ ​កាល​និយាយ​ក្តី​ ​ច្រៀង​ក្តី​ ​យំ​ក្តី​ ​ខាងក្រៅ​ជញ្ជាំង​ ​ឬ​ខាងក្រៅ​កំពែង​ ​បើ​មិន​ស្តាប់​សំឡេង​នៃ​មាតុគ្រាម​ ​កាល​សើច​ក្តី​ ​និយាយ​ក្តី​ ​ច្រៀង​ក្តី​ ​យំ​ក្តី​ ​ខាងក្រៅ​ជញ្ជាំង​ ​ឬ​ខាងក្រៅ​កំពែង​ទេ​ ​តែថា​ ​រលឹក​រឿយ​ ​ៗ​ ​នូវ​ហេតុ​ដែល​ធ្លាប់​សើច​ ​ធ្លាប់​និយាយ​ ​ធ្លាប់​លេង​ ​ជាមួយនឹង​មាតុគ្រាម​ ​ក្នុង​កាលពីដើម​ ​បើ​មិន​រលឹក​រឿយ​ ​ៗ​ ​នូវ​ហេតុ​ ​ដែល​ធ្លាប់​សើច​ ​ធ្លាប់​និយាយ​ ​ធ្លាប់​លេង​ជាមួយនឹង​មាតុគ្រាម​ ​ក្នុង​កាលពីដើម​ទេ​ ​តែថា​ ​រមែង​ឃើញ​នូវ​គហបតី​ ​ឬ​គហបតិ​បុត្រ​ ​ដែល​ស្កប់ស្កល់​ ​មូលមិត្រ​ ​បម្រើ​ដោយ​កាមគុណ​ទាំង​ ​៥​ ​បើ​មិនបាន​ឃើញ​នូវ​គហបតី​ ​ឬ​គហបតិ​បុត្រ​ ​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636854471165342043
ទៅកាន់ទំព័រ៖