ព្រះត្រៃបិដក ភាគ ៤៧
ដែរ ម្នាលព្រាហ្មណ៍ បណ្តាមេថុនសំយោគទាំង ៧ យ៉ាងនេះ តថាគតមិនឃើញច្បាស់ នូវមេថុនសំយោគណាមួយក្នុងខ្លួន ដែលមិនលះបង់ក្នុងកាលណាទេ ម្នាលព្រាហ្មណ៍ តថាគតក៏ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះដែរ។ លុះតែបញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគតដូច្នេះថា ការរួចស្រឡះរបស់តថាគត មិនកម្រើក ជាតិនេះជាទីបំផុត ភពថ្មីទៀតមិនមានឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំនូវខ្ញុំព្រះអង្គថាជាឧបាសកអ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
[៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយដែលសម្រេចអំពីសញ្ញោគៈ (ការប្រកប) និងវិសញ្ញោគៈ (ការនឿយណាយ) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ
ID: 636854471569595165
ទៅកាន់ទំព័រ៖