ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញោ​គៈ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិ​សញ្ញោ​គៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​មិនកំណត់​ក្នុងចិត្ត​ ​ចំពោះ​ឥន្រ្ទិយ​នៃ​ស្រ្តី​ ​ខាងក្នុង​សន្តាន​ ​គឺ​កិរិយា​នៃ​ស្រ្តី​ ​ឫកពា​នៃ​ស្រ្តី​ ​បែបផែន​នៃ​ស្រ្តី​ ​សេចក្តី​ប្រាថ្នា​នៃ​ស្រ្តី​ ​សំឡេង​នៃ​ស្រ្តី​ ​អលង្ការ​នៃ​ស្រ្តី​។​ ​ស្រ្តី​នោះ​ ​រមែង​មិន​ត្រេកអរ​ក្នុង​ហេតុ​នោះ​ ​មិន​រីករាយ​ក្នុង​ហេតុ​នោះ​ ​លុះ​ស្រ្តី​នោះ​ ​មិន​ត្រេកអរ​ក្នុង​ហេតុ​នោះ​ ​មិន​រីករាយ​ក្នុង​ហេតុ​នោះ​ហើយ​ ​រមែង​មិនកំណត់​ទុក​ក្នុងចិត្ត​ ​ចំពោះ​ឥន្ទ្រិយ​នៃ​បុរស​ខាងក្រៅ​ ​គឺ​កិរិយា​នៃ​បុរស​ ​ឫកពា​នៃ​បុរស​ ​បែបផែន​នៃ​បុរស​ ​សេចក្តី​ប្រាថ្នា​នៃ​បុរស​ ​សំឡេង​នៃ​បុរស​ ​អលង្ការ​នៃ​បុរស​។​ ​ស្ត្រី​នោះ​ ​រមែង​មិន​ត្រេកអរ​ក្នុង​ហេតុ​នោះ​ ​មិន​រីករាយ​ក្នុង​ហេតុ​នោះ​ ​លុះ​ស្រ្តី​នោះ​ ​មិន​ត្រេកអរ​ក្នុង​ហេតុ​នោះ​ ​មិន​រីករាយ​ ​ក្នុង​ហេតុ​នោះ​ហើយ​ ​រមែង​មិន​ប៉ុនប៉ង​នូវ​ការ​ប្រកប​ខាងក្រៅ​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ដល់​ស្រ្តី​នោះ​ ​ព្រោះ​ការ​ប្រកប​ជា​បច្ច័យ​ ​ស្រ្តី​នោះ​ ​តែង​មិន​ប៉ុនប៉ង​នូវ​សេចក្តី​សុខ​ ​និង​សោមនស្ស​នោះ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​មិន​ត្រេកអរ​ក្នុង​ភាព​នៃ​ស្រ្តី​ ​តែង​ដល់​នូវ​ការ​នឿយណាយ​ ​ក្នុង​បុរស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រ្តី​រមែង​កន្លង​នូវ​ភាព​នៃ​ស្រ្តី​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636854472163999163
ទៅកាន់ទំព័រ៖