ព្រះត្រៃបិដក ភាគ ៤៧
ដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់។ ម្នាលឧគ្គៈ ទ្រព្យនេះ មាន ៧ យ៉ាង ជារបស់មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់។ ៧ យ៉ាង តើអ្វីខ្លះ។ សទ្ធាធនៈ ១ សីលធនៈ ១ ហិរិធនៈ ១ ឱត្តប្បធនៈ ១ សុតធនៈ ១ ចាគធនៈ ១ បញ្ញាធនៈ ១។ ម្នាលឧគ្គៈ ទ្រព្យ ៧ យ៉ាងនេះឯង មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់បានឡើយ។
សទ្ធាធនៈ សីលធនៈ ហិរិធនៈ ឱត្តប្បធនៈ សុតធនៈ ចាគធនៈ បញ្ញាធនៈ ជាគំរប់ ៧។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ បុគ្គលនោះឯង ឈ្មោះថា មានទ្រព្យច្រើន ដែលអ្នកណាមួយមិនគប្បីផ្ចាញ់បាន ក្នុងទេវលោក និងមនុស្សលោក។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។សំយោជនសូត្រ ទី៨
[៨] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺអនុនយសញ្ញោជនៈ
(១) ១ បដិឃសញ្ញោជនៈ ១
(១) កាមរាគសញ្ញោជនៈ។ អដ្ឋកថា។
ID: 636854449477831589
ទៅកាន់ទំព័រ៖