ព្រះត្រៃបិដក ភាគ ៤៧

 [​៤៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ជិត​ក្រុង​ចម្បា​។​ ​គ្រានោះ​ឯង​ ​ពួក​ឧបាសក​ច្រើន​នាក់​ ​នៅក្នុង​ស្រុក​ចម្បា​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ឧបាសក​ ​ក្នុង​ស្រុក​ចម្បា​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ធម្មី​កថា​ចំពោះ​ព្រះ​ភក្រ្ត​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យើងខ្ញុំ​ខាន​ស្តាប់​អស់​កាលយូរ​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​សូមឲ្យ​យើងខ្ញុំ​គប្បី​បាន​ស្តាប់​នូវ​ធម្មី​កថា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​មក​ក្នុង​ថ្ងៃឧបោសថ​ចុះ​ ​ធ្វើ​ដូច្នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​បាន​ស្តាប់​នូវ​ធម្មី​កថា​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ពួក​ឧបាសក​នៅក្នុង​ស្រុក​ចម្បា​ ​ទទួល​ស្តាប់​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ព្រះករុណា​ ​លោកម្ចាស់​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​លំដាប់នោះ​ ​ពួក​ឧបាសក​អ្នកស្រុក​ចម្បា​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្នុង​ថ្ងៃឧបោសថ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636854472530320115
ទៅកាន់ទំព័រ៖