ព្រះត្រៃបិដក ភាគ ៤៧
ក៏ថ្វាយបង្គំព្រះសារីបុត្ត ហើយឋិតនៅក្នុងទីដ៏សមគួរ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងពួកឧបាសកអ្នកស្រុកចម្បានោះ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទានបែបនោះ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន ទានបែបនោះ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន មានដែរឬ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមានអានិសង្សច្រើន ក៏មាន ម្នាលសារីបុត្ត ទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្សច្រើន ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ
ID: 636854472841077890
ទៅកាន់ទំព័រ៖