ព្រះត្រៃបិដក ភាគ ៤៧
ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ មិនឲ្យទានប្រកបដោយតណ្ហា មិនឲ្យទានទាំងចិត្តជាប់ជំពាក់ មិនឲ្យទានទាំងសំឡឹងនូវការសន្សំទុក មិនឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគចំណែកខ្លះ ឲ្យទានដោយគិតថា ទានជាការល្អ។បេ។ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញមិនគួរដើម្បីញុំាងវង្ស របស់ត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរញុំាងវង្សត្រកូលបុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ចំណែកខ្លះ ឲ្យទានដោយគិតថា អាត្មាអញចម្អិន (បាយ) ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទានដល់ជនដែលមិនទាន់ចម្អិន ទាំងមិនឲ្យទានដោយគិតថា អាត្មាអញចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរដើម្បីមិនឲ្យទាន ដល់ជនមិនទាន់ចម្អិន ចំណែកខ្លះ ឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា
ID: 636854473229110084
ទៅកាន់ទំព័រ៖