ព្រះត្រៃបិដក ភាគ ៤៧
ទាន និងការចែករលែកនេះ នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទានដោយគិតថា មហាយញ្ញទាំងឡាយនោះ របស់ឥសីជាន់មុនទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាននឹងការចែករលែក នឹងមានដល់អាត្មាអញ យ៉ាងនោះដែរ ចំណែកខ្លះ ឲ្យទានដោយគិតថា កាលអាត្មាអញ ឲ្យទាននេះ ចិត្តក៏រមែងជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ទាំងមិនឲ្យទានដោយគិតថា កាលអាត្មាអញឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តីសោមនស្ស ក៏រមែងកើតឡើង ចំណែកខ្លះ ឲ្យទានជាគ្រឿងប្រដាប់នៃចិត្ត ជាបរិក្ខារនៃចិត្ត។ បុគ្គលនោះ តែងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងឧបករណ៍ដល់ប្រទីប ជាទានដល់សមណៈ ឬព្រាហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់នូវហេតុនោះដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទានមានសភាពយ៉ាងនេះដែរឬ។ មាន ព្រះអង្គ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា មិនឲ្យទានប្រកបដោយតណ្ហា
ID: 636854473436701958
ទៅកាន់ទំព័រ៖