ព្រះត្រៃបិដក ភាគ ៤៧
បុគ្គលនោះ ញុំាងផលកម្មនោះ ញុំាងឫទ្ធិនោះ ញុំាងយសនោះ ញុំាងអធិបតេយ្យនោះ ឲ្យអស់ហើយ ជាអនាគាមី មិនមកកាន់ភពនេះទេ ម្នាលសារីបុត្ត នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន តែមិនមានអានិសង្សច្រើន ម្នាលសារីបុត្ត នេះឯងជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទានបែបនោះឯង ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមានផលច្រើន មានអានិសង្សច្រើន។
[៥០] សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគីរី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង នន្ទមាតាឧបាសិកា នៅក្នុងក្រុងឈ្មោះ វេឡុកណ្តកៈ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី សូត្របារាយនធម៌ គឺព្រះនិព្វាន ដោយសំឡេងដ៏ពីរោះ។ សម័យនោះឯង មហារាជ ឈ្មោះវេស្សវណ ស្តេចចេញទៅអំពីទិសខាងជើង ទៅកាន់ទិសខាងត្បូង ដោយកិច្ចនីមួយ។ មហារាជឈ្មោះវេស្សវណ បានឮ
ID: 636854473824584143
ទៅកាន់ទំព័រ៖