ព្រះត្រៃបិដក ភាគ ៤៧
នន្ទមាតាឧបាសិកា កំពុងសូត្របារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) ក៏បង្អង់ឈរចាំស្តាប់ត្រាតែចប់ពាក្យពោល។ លុះនន្ទមាតាឧបាសិកា សូត្រនូវបារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) រួចហើយ ក៏នៅស្ងៀម។ លំដាប់នោះ មហារាជឈ្មោះ វេស្សវណ ជ្រាបច្បាស់នូវការចប់នៃកថា របស់នន្ទមាតាឧបាសិកាហើយ ក៏អនុមោទនាថា ម្នាលនាង ពីរោះណាស់ ម្នាលនាង ពីរោះណាស់។ (នន្ទមាតាឧបាសិកាសួរថា) បពិត្រព្រះអង្គមានមុខដ៏ចំរើន ចុះអ្នកជាអ្វី។ ម្នាលនាង ខ្ញុំជាមហារាជ ឈ្មោះវេស្សវណ ជាប្អូននៃនាង។ បពិត្រព្រះអង្គអ្នកមានមុខដ៏ចំរើន ប្រពៃហើយ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំពោលហើយនេះ សូមជាបណ្ណាការយ៉ាងវិសេស ដល់ព្រះអង្គ។ វេស្សវណមហារាជពោលថា ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះ សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំចុះ ភិក្ខុសង្ឃមានព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានជាប្រធាន មិនទាន់បានធ្វើភត្តកិច្ចក្នុងវេលាព្រឹក នឹងមកកាន់ វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក នាងចូរអង្គាសនូវភិក្ខុសង្ឃនោះ ឧទ្ទិសនូវចំណែកបុណ្យដល់ខ្ញុំផង បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង។ គ្រានោះ នន្ទមាតាឧបាសិកា
ID: 636854474025725648
ទៅកាន់ទំព័រ៖