ព្រះត្រៃបិដក ភាគ ៤៧

​ទិដ្ឋិ​សញ្ញោជនៈ១​ ​វិចិកិច្ឆា​សញ្ញោជនៈ​ ​១​ ​មាន​សញ្ញោជនៈ​ ​១​ ​ភវ​រាគ​សញ្ញោជនៈ​ ​១​ ​អវិជ្ជា​សញ្ញោជនៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​សញ្ញោជនៈ​ ​៧​ ​យ៉ាង​។​
 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​សញ្ញោជនៈ​ ​៧​ ​យ៉ាង​។​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​អនុ​នយ​សញ្ញោជនៈ​ ​បដិឃ​សញ្ញោជនៈ​។​បេ​។​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​ទិដ្ឋិ​សញ្ញោជនៈ​ ​វិចិកិច្ឆា​សញ្ញោជនៈ​ ​មាន​សញ្ញោជនៈ​ ​ភវ​រាគ​សញ្ញោជនៈ​ ​អវិជ្ជា​សញ្ញោជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​លះ​ ​ដើម្បី​ផ្តាច់ផ្តិល​ ​នូវ​សញ្ញោជនៈ​ ​ទាំង​ ​៧​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​អនុ​នយ​សញ្ញោជនៈ​ ​ភិក្ខុ​បាន​លះ​ស្រឡះ​ហើយ​ ​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ដើមត្នោត​កំបុតក​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មិន​មាន​ទី​កើត​តទៅទៀត​ជា​ធម្មតា​ ​បដិឃ​សញ្ញោជនៈ​។​បេ​។​ ​ទិដ្ឋិ​សញ្ញោជនៈ​ ​វិចិកិច្ឆា​សញ្ញោជនៈ​ ​មាន​សញ្ញោជនៈ​ ​ភវ​រាគ​សញ្ញោជនៈ​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636854449831381810
ទៅកាន់ទំព័រ៖