ព្រះត្រៃបិដក ភាគ ៤៧
សូមជាបណ្ណាការយ៉ាងវិសេសដល់ខ្ញុំ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាន មិនទាន់ធ្វើភត្តកិច្ចក្នុងវេលាព្រឹកនៅឡើយ និមន្តមកកាន់វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក ចូរនាងអង្គាសភិក្ខុសង្ឃ ហើយឧទ្ទិសជូនចំណែកបុណ្យដល់ខ្ញុំផង។ បណ្ណាការយ៉ាងវិសេស នឹងមានដល់ខ្ញុំយ៉ាងនេះឯង។ បពិត្រលោកម្ចាស់ដ៏ចំរើន បុណ្យក្នុងទាននេះ
(១) សូមឲ្យជាបុណ្យ ដែលខ្ញុំបូជាហើយ ដើម្បីសេចក្តីសុខដល់មហារាជ ឈ្មោះវេស្សវណចុះ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ ព្រោះនាងបានចរចាក្នុងទីចំពោះមុខ ជាមួយនឹងមហារាជឈ្មោះវេស្សវណ ជាទេវបុត្តមានឫទ្ធិធំយ៉ាងនេះ មានស័ក្តិធំយ៉ាងនេះ។ បពិត្រលោកម្ចាស់ដ៏ចំរើន ធម៌នេះឯង មិនមែនអស្ចារ្យចំឡែករបស់ខ្ញុំទេ នៅមានធម៌ឯទៀត ដែលអស្ចារ្យចំឡែករបស់ខ្ញុំ បពិត្រលោកម្ចាស់ដ៏ចំរើន ក្នុងគ្រានេះ ខ្ញុំមានកូនប្រុសម្នាក់ឈ្មោះនន្ទៈ ជាទីស្រឡាញ់ ជាទីពេញចិត្ត ព្រះរាជាទាំងឡាយ ចាប់ទាញកំហែងកូននោះ ព្រោះហេតុនីមួយ មកផ្តាច់ជីវិត បពិត្រលោកម្ចាស់ដ៏ចំរើន កាលទារកនោះ គេចាប់យកទៅហើយក្តី កំពុងចាប់ក្តី សម្លាប់ហើយក្តី កំពុងសម្លាប់ក្តី
(១) ត្រង់ពាក្យថា បុណ្យក្នុងទាន ដែលបូជាហើយ អដ្ឋកថា សំដៅយក ចេតនា ៣ ប្រការ។
ID: 636854474663022099
ទៅកាន់ទំព័រ៖