ព្រះត្រៃបិដក ភាគ ៤៧

​បៀតបៀន​ហើយ​ក្តី​ ​កំពុង​បៀតបៀន​ក្តី​ ​ខ្ញុំម្ចាស់​មិនដឹង​នូវ​សេចក្តី​ប្រែប្រួល​នៃ​ចិត្ត​ឡើយ​។​ ​ម្នាលនាង​នន្ទ​មាតា​ ​អស្ចារ្យ​ណាស់​ ​ម្នាលនាង​នន្ទ​មាតា​ ​ចំឡែក​ណាស់​ ​កោតតែ​នាង​ជំរះ​នូវ​ហេតុ​ត្រឹមតែ​ការ​កើតឡើង​នៃ​ចិត្តបាន​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ធម៌​នេះឯង​ ​មិនមែន​អស្ចារ្យ​ចំឡែក​នៃ​ខ្ញុំ​ទេ​ ​នៅ​មានធម៌​ឯទៀត​ ​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ក្នុង​គ្រានេះ​ ​ស្វាមី​របស់ខ្ញុំ​ ​ធ្វើ​មរណកាល​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​កំណើត​នៃ​យក្ស​មួយ​ ​ស្វាមី​របស់ខ្ញុំ​នោះ​ ​សំដែង​នូវ​អត្តភាព​ដល់​ខ្ញុំ​ ​ដូច​ក្នុង​កាលមុន​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​មិនដឹង​នូវ​សេចក្តី​ប្រែប្រួល​នៃ​ចិត្ត​ ​ដែល​ជាហេតុ​ជាង​នោះ​ឡើយ​។​ ​ម្នាល​នន្ទ​មាតា​ ​អស្ចារ្យ​ណាស់​ ​ម្នាល​នន្ទ​មាតា​ ​ចំឡែក​ណាស់​ ​កោតតែ​នាង​ជំរះ​នូវ​ហេតុ​ត្រឹមតែ​ការ​កើតឡើង​នៃ​ចិត្តបាន​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ធម៌​នោះ​ឯង​ ​មិនមែន​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ​ទេ​ ​នៅ​មានធម៌​ឯទៀត​ ​ជា​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​កាល​ខ្ញុំម្ចាស់​នៅ​ក្រមុំ​ ​គេ​នាំមក​ឲ្យ​ស្វាមី​កំឡោះ​ ​ខ្ញុំ​មិនដែល​ប្រព្រឹត្ត​កន្លង​ដោយចិត្ត​ទេ​ ​មិនបាច់​និយាយ​ដល់​ការប្រព្រឹត្ត​កន្លង​ដោយ​កាយ​ឡើយ​។​ ​ម្នាល​នន្ទ​មាតា​ ​អស្ចារ្យ​ណាស់​ ​ម្នាល​នន្ទ​មាតា​ ​ចំឡែក​ណាស់​ ​កោតតែ​នាង​ជំរះ​នូវ​ហេតុ​ ​ត្រឹមតែ​ការ​កើតឡើង​នៃ​ចិត្តបាន​។​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636854474830071654
ទៅកាន់ទំព័រ៖