ព្រះត្រៃបិដក ភាគ ៤៧

​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ធម៌​នោះ​ឯង​ ​មិនមែន​ជា​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ​ទេ​ ​នៅ​មានធម៌​ឯទៀត​ ​ជា​អស្ចារ្យ​ ​ចំឡែក​របស់ខ្ញុំ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំម្ចាស់​សំដែង​ខ្លួន​ ​ជា​ឧបាសិកា​ឡើង​ ​មិនធ្លាប់​ក្លែង​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​ណាមួយ​ទេ​។​ ​ម្នាល​នន្ទ​មាតា​ ​អស្ចារ្យ​ណាស់​ ​ម្នាល​នន្ទ​មាតា​ ​ចំឡែក​ណាស់​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ធម៌​នោះ​ឯង​ ​មិនមែន​ជា​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ​ទេ​ ​នៅ​មានធម៌​ឯទៀត​ ​ជា​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​ប៉ុនប៉ង​ដរាបមក​ ​ក្នុង​ទីនេះ​ថា​ ​ខ្ញុំ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ព្រោះ​វិនាស​ទៅ​នៃ​បីតិ​ផង​ ​ជា​អ្នក​ប្រកបដោយ​ឧបេក្ខា​ផង​ ​ខ្ញុំ​ជា​អ្នក​នឹករលឹក​ ​ដឹង​ច្បាស់​ ​ទទួល​នូវ​សុខ​ ​ដោយ​នាមកាយ​ផង​ ​បាន​ដល់​នូវ​តតិយជ្ឈាន​ ​ដែល​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​ថា​ ​បុគ្គល​មានសតិ​ប្រកបដោយ​ឧបេក្ខា​ ​នៅជា​សុខ​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636854475003191556
ទៅកាន់ទំព័រ៖