ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ ​ទិដ្ឋិ​ ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​ ​រមែង​កើត​ទៀត​ ​ក៏​មាន​ ​មិនកើត​ទៀត​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ ​ទិដ្ឋិ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​។​ ​ម្នាល​ភិក្ខុ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​រមែង​មិនដឹង​ច្បាស់​ ​នូវ​ទិដ្ឋិ​ ​មិនដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើតឡើង​នៃ​ទិដ្ឋិ​ ​មិនដឹង​ច្បាស់​នូវ​ ​សេចក្តី​រលត់​ទៅ​នៃ​ទិដ្ឋិ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ដែល​ដល់​នូវ​ការ​រលត់​ទៅ​នៃ​ទិដ្ឋិ​ ​ទិដ្ឋិ​នោះ​ ​រមែង​ចំរើន​ដល់​បុថុជ្ជន​នោះ​ ​បុថុជ្ជន​នោះ​ ​រមែង​មិន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​តានតឹង​ ​តថាគត​ហៅថា​ ​រមែង​មិន​រួចចាក​វដ្ត​ទុក្ខ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ទិដ្ឋិ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​នៃ​ទិដ្ឋិ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​ទៅ​នៃ​ទិដ្ឋិ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​ទៅ​នៃ​ទិដ្ឋិ​ ​ទិដ្ឋិ​នោះ​របស់​អរិយ​សាវក​នោះ​ ​រមែង​រលត់​ទៅ​ ​អរិយ​សាវក​នោះ​ ​ទើប​រួច​ស្រឡះ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​តានតឹង​ ​តថាគត​ហៅថា​ ​រមែង​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ ​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​កាល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636854475927074399
ទៅកាន់ទំព័រ៖