ព្រះត្រៃបិដក ភាគ ៤៧

​រមែង​មិន​ពោល​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ដូច្នេះ​ខ្លះ​ ​មិន​ពោល​ថា​ ​សត្វ​ ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ដូច្នេះ​ខ្លះ​ ​មិន​ពោល​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ ​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​កាល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ជា​អ្នកមាន​កិរិយា​មិន​ពោល​ជា​ធម្មតា​ ​ក្នុង​អព្យាកត​វត្ថុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​កាល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ទើប​មិន​រន្ធត់​ ​មិន​ចំប្រប់​ ​មិន​ញាប់ញ័រ​ ​មិនដល់​នូវ​សេចក្តី​តក់ស្លុត​ ​ក្នុង​អព្យាកត​វត្ថុ​ទាំងឡាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ ​តណ្ហា​ ​សញ្ញា​ ​មានះ​ ​ប​បញ្ច​ធម៌​ ​(​សេចក្តី​យឺតយូរ​)​ ​ឧបាទាន​ ​និង​វិប្បដិសារៈ​នុ៎ះ​ ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​ម្នាល​ភិក្ខុ​ ​វិប្បដិសារៈ​នុ៎ះ​ ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក៏​មាន​ ​ម្នាល​ភិក្ខុ​ ​វិប្បដិសារៈ​នុ៎ះ​ ​កើតឡើង​ថា​ ​ស្វត​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ម្នាល​ភិក្ខុ​ ​វិប្បដិសារៈ​នុ៎ះ​ ​កើតឡើង​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​។​ ​ម្នាល​ភិក្ខុ​ ​បុថុជ្ជន​ ​អ្នក​មិន​មាន​សេចក្តី​ចេះដឹង​ ​រមែង​មិនដឹង​ច្បាស់​ ​នូវ​វិប្បដិសារៈ​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636854476112455002
ទៅកាន់ទំព័រ៖