ព្រះត្រៃបិដក ភាគ ៤៧

មិនដឹង​ច្បាស់​នូវ​ហេតុ​ ​ជាទី​កើតឡើង​នៃ​វិប្បដិសារៈ​ ​មិនដឹង​ច្បាស់​នូវ​សេចក្តី​រលត់​ទៅ​នៃ​វិប្បដិសារៈ​ ​មិនដឹង​ច្បាស់​នូវ​បដិបទា​ ​ដែល​ដល់​នូវ​ការ​រលត់​ទៅ​នៃ​វិប្បដិសារៈ​ ​វិប្បដិសារៈ​នោះ​ ​របស់​បុថុជ្ជន​នោះ​ ​រមែង​ចំរើន​ឡើង​ ​បុថុជ្ជន​នោះ​ ​រមែង​មិន​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​តានតឹង​ ​តថាគត​ពោល​ថា​ ​រមែង​មិន​រួចចាក​វដ្ត​ទុក្ខ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​លុះតែ​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​ទើប​ដឹង​ច្បាស់​នូវ​វិប្បដិសារៈ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​នៃ​វិប្បដិសារៈ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​នៃ​វិប្បដិសារៈ​ ​ដឹង​ច្បាស់​នូវ​បដិបទា​ ​ដែល​ដល់​នូវ​ការ​រលត់​ ​នូវ​វិប្បដិសារៈ​ ​វិប្បដិសារៈ​នោះ​ ​របស់​អរិយ​សាវក​នោះ​ ​រមែង​រលត់​ទៅ​។​បេ​។​ ​ម្នាល​ភិក្ខុ​ ​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​កាល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ទើប​មិន​រន្ធត់​ ​មិន​ចំប្រប់​ ​មិន​ញាប់ញ័រ​ ​មិនដល់​នូវ​សេចក្តី​តក់ស្លុត​ ​ក្នុង​អព្យាកត​វត្ថុ​ទាំងឡាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​វិចិកិច្ឆា​របស់​អរិយ​សាវក​ ​អ្នកមាន​សេចក្តី​ចេះដឹង​ ​មិនកើត​ឡើង​ ​ក្នុង​អព្យាកត​វត្ថុ​ទាំងឡាយ​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636854476280934638
ទៅកាន់ទំព័រ៖