ព្រះត្រៃបិដក ភាគ ៤៧

 [​៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​គតិ​របស់​បុរស​ ​ទាំង៧ប្រការ​ផង​ ​នូវ​អនុ​បាទា​បរិនិព្វាន​ផង​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​គតិ​របស់​បុរស​ ​៧​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​ ​រមែង​បាន​ឧបេក្ខា​ថា​ ​បើ​កម្ម​ ​(​ដែ​លញុំាង​សត្វ​ឲ្យ​កើត​ ​ក្នុង​អត្តភាព​នេះ​)​ ​មិនធ្លាប់​មាន​ទេ​ ​អត្តភាព​របស់​អញ​ ​ក៏​មិន​មាន​ ​(​ក្នុង​កាល​ឥឡូវនេះ​ដែរ​)​ ​បើ​កម្ម​ ​(​ដែ​លញុំាង​សត្វ​ឲ្យ​កើត​ក្នុង​អនាគត​)​ ​របស់​អញ​ ​មិន​មាន​ ​(​ក្នុង​កាល​ឥឡូវនេះ​)​ ​ទេ​ ​អត្តភាព​របស់​អញ​ ​(​ក្នុង​អនាគត​)​ ​ក៏​មិន​មាន​ដែរ​ ​ខន្ធ​បញ្ចកៈ​ណា​ ​ដែល​កើតមាន​ ​អញ​លះបង់​ ​នូវ​ខន្ធ​បញ្ចកៈ​នោះ​ចេញ​។​ ​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ក្នុង​ភព​ ​មិន​ជាប់ជំពាក់​ក្នុង​សម្ភវៈ​ ​រមែង​ឃើញ​នូវ​ព្រះ​និព្វាន​ ​ជា​ចំណែក​ដ៏​ស្ងប់​ក្រៃលែង​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តែ​ព្រះ​និព្វាន​នោះ​ ​ភិក្ខុ​នោះ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយសព្វគ្រប់​នៅឡើយ​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636854476489726581
ទៅកាន់ទំព័រ៖