ព្រះត្រៃបិដក ភាគ ៤៧

​ភិក្ខុ​នោះ​ ​មិនទាន់​លះបង់​មា​នា​នុ​ស័យ​ ​ដោយសព្វគ្រប់​នៅឡើយ​ ​មិនទាន់​លះបង់​ភវ​រាគានុស័យ​ ​ដោយសព្វគ្រប់​នៅឡើយ​ ​មិនទាន់​លះបង់​អ​វិ​ជ្ជានុ​ស័យ​ ​ដោយសព្វគ្រប់​នៅឡើយ​។​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​អន្ត​រា​បរិនិព្វាយិ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចជា​អម្បែង​ដែក​ ​ដែល​ក្តៅ​អស់​មួយថ្ងៃ​ ​កាល​បុគ្គល​ដំ​ ​ក្រមរ​ផ្កាភ្លើង​ខ្ទាត​ឡើង​ ​ហើយ​រលត់​ទៅវិញ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​ ​រមែង​បាន​នូវ​ឧបេក្ខា​ថា​ ​បើ​កម្ម​ ​(​ដែ​លញុំាង​សត្វ​ឲ្យ​កើត​ ​ក្នុង​អត្តភាព​ ​កន្លងមក​ហើយ​)​ ​មិនធ្លាប់​មាន​ទេ​ ​អត្តភាព​របស់​អញ​ ​(​ក្នុង​កាល​ឥឡូវនេះ​)​ ​ក៏​មិន​មាន​ដែរ​ ​បើ​កម្ម​ ​(​ដែ​លញុំាង​សត្វ​ឲ្យ​កើត​ក្នុង​អនាគត​)​ ​មិន​មាន​ទេ​ ​អត្តភាព​របស់​អញ​ ​(​ក្នុង​អនាគត​)​ ​ក៏​មិន​មាន​ដែរ​ ​ខន្ធ​បញ្ចកៈ​ណា​ ​ដែល​កើតមាន​ ​អញ​លះបង់​នូវ​ខន្ធ​បញ្ចកៈ​នោះ​ចេញ​។​ ​ភិក្ខុ​នោះ​ ​មិន​ត្រេកអរ​ក្នុង​ភព​ ​មិន​ជាប់ជំពាក់​ក្នុង​សម្ភវៈ​ ​រមែង​ឃើញ​នូវ​ព្រះ​និព្វាន​ ​ជា​ចំណែក​ស្ងប់​ដ៏​ក្រៃលែង​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តែ​ព្រះ​និព្វាន​នោះ​ ​ភិក្ខុ​នោះ​ ​មិនទាន់​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយសព្វគ្រប់​នៅឡើយ​ ​មិនទាន់​បាន​លះបង់​មា​នា​នុ​ស័យ​ ​ដោយសព្វគ្រប់​នៅឡើយ​ ​មិនទាន់​បាន​លះបង់​ភវ​រាគានុស័យ​ ​ដោយសព្វគ្រប់​នៅឡើយ​ ​មិនទាន់​បាន​លះបង់​អ​វិ​ជ្ជានុ​ស័យ​ ​ដោយសព្វគ្រប់​នៅឡើយ​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636854476676287251
ទៅកាន់ទំព័រ៖