ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិព្វាយិ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិព្វាយិ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់បាត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិព្វាយិ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា ឧបហច្ចបរិនិព្វាយិ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែកដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់បាត់ទៅ យ៉ាងណាមិញ
ID: 636854477025567229
ទៅកាន់ទំព័រ៖