ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​។​បេ​។​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឧបហ​ច្ច​បរិ​និ​ព្វា​យី​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​។​បេ​។​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​អ​សង្ខា​របរិ​និ​ព្វា​យី​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​អម្បែង​ដែក​ ​ដែល​ក្តៅ​អស់​មួយថ្ងៃ​ ​កាល​បុគ្គល​ដំ​ ​ក្រមរ​ផ្កាភ្លើង​ ​ខ្ទាត​អណ្តែត​ឡើង​ ​ហើយ​ធ្លាក់​ទៅលើ​គំនរ​ស្មៅ​ ​ឬ​គំនរ​ឧស​ដែល​មាន​ប្រមាណ​តិច​ ​ផ្កាភ្លើង​នោះ​ ​គ​ប្បី​ញុំាង​ភ្លើង​ ​ក្នុង​គំនរ​ទាំងនោះ​ ​ឲ្យ​កើតឡើង​ផង​ ​ញុំាង​ផ្សែង​ ​ឲ្យ​កើតឡើង​ផង​ ​លុះ​ញុំាង​ភ្លើង​ឲ្យ​កើត​ ​ញុំាង​ផ្សែង​ឲ្យ​កើតឡើង​ហើយ​ ​ក៏​ឆាបឆេះ​នូវ​គំនរ​ស្មៅ​ ​ឬ​គំនរ​ឧស​មាន​ប្រមាណ​តិច​នោះ​ឯង​ ​ឲ្យ​ទៅជា​របស់​ខ្ទេចខ្ទី​ ​ហើយ​រលត់​ទៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​។​បេ​។​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​អ​សង្ខា​របរិ​និ​ព្វា​យី​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636854477447401356
ទៅកាន់ទំព័រ៖