ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចអម្បែងដែក ដែលក្តៅអស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែតឡើង ហើយធ្លាក់ចុះលើគំនរស្មៅ ឬគំនរឧសច្រើន ផ្កាភ្លើងនោះ គប្បីញុំាងភ្លើងក្នុងគំនរទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែងឲ្យកើតឡើងផង លុះញុំាងភ្លើងឲ្យកើតឡើង ញុំាងផ្សែងឲ្យកើតឡើងហើយ ក៏ឆាបឆេះនូវគំនរស្មៅ ឬ គំនរឧស គប្បីឆេះគុម្ពឈើ (ដែលគ្មានគេរក្សា) ខ្លះ ឆេះព្រៃ (ដែលគេរក្សា) ខ្លះ លុះឆេះគុម្ពឈើ (ដែលគ្មានគេរក្សា) ឆេះព្រៃ (ដែលគេរក្សា) ហើយ ក៏ទៅជារបស់ខ្ទេចខ្ទី ហើយរលត់ទៅ ព្រោះអាស្រ័យនូវវត្ថុមានពណ៌ខៀវខ្លះ នូវថ្មខ្លះ នូវទឹកខ្លះ នូវចំណែកនៃផែនដី ជាទីរីករាយខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះអនុបាទាបរិនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះ
ID: 636854477803721737
ទៅកាន់ទំព័រ៖