ព្រះត្រៃបិដក ភាគ ៤៧
រមែងបាននូវឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអត្តភាព) មិនធ្លាប់មានទេ អត្តភាពរបស់អញក៏មិនមាន (ក្នុងកាលឥឡូវនេះ) បើកម្ម (ដែលញុំាងសត្វឲ្យកើតក្នុងអនាគត) របស់អញ មិនមាន (ក្នុងកាលឥឡូវនេះទេ) អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញលះបង់នូវខន្ធបញ្ចកៈនោះចេញ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់ក្នុងសម្ភវៈ រមែងឃើញនូវព្រះនិព្វាន ជាចំណែកស្ងប់ដ៏ក្រៃលែង ដោយបញ្ញាដ៏ប្រពៃ ទាំងព្រះនិព្វាននោះ ភិក្ខុនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយសព្វគ្រប់ ភិក្ខុនោះ បានលះបង់មានានុស័យ ដោយសព្វគ្រប់ បានលះបង់នូវភវរាគានុស័យ ដោយសព្វគ្រប់ បានលះបង់នូវអវិជ្ជានុស័យ ដោយសព្វគ្រប់។ ភិក្ខុនោះ ព្រោះអស់ទៅនៃអាសវៈ។បេ។ រមែងបានធ្វើឲ្យជាក់ច្បាស់ សម្រេច។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អនុបាទាបរិនិព្វាន។ ម្នាលភិក្ខុទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាង និងអនុបាទាបរិនិព្វាន យ៉ាងនេះឯង។
[៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ទេវតាពីរអង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ បានធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយ
ID: 636854478045785582
ទៅកាន់ទំព័រ៖