ព្រះត្រៃបិដក ភាគ ៤៧
ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះ រួចស្រឡះហើយ (ចាកកិលេស) ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះ បានជាអនុបាទិសេសនិព្វាន រួចស្រឡះដោយប្រពៃ (ចាកកិលេស) លុះទេវតាទាំងនោះ បានពោលពាក្យនេះហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហ្ឫទ័យ។ គ្រានោះ ទេវតាទាំងនោះគិតថា ព្រះសាស្តា ពេញព្រះហឫទ័យ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង។ លំដាប់នោះ កាលរាត្រីនោះកន្លងទៅ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ ទេវតាពីរអង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ ធ្វើភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺ ហើយចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតាមួយអង្គ ឋិតក្នុងទីសមគួរហើយ បានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះរួចស្រឡះ (ចាកកិលេស) ទេវតាមួយអង្គទៀត
ID: 636854478231526206
ទៅកាន់ទំព័រ៖