ព្រះត្រៃបិដក ភាគ ៤៧
ក៏ពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនីទាំងនោះ ជាអនុបាទិសេសនិព្វាន រួចស្រឡះដោយប្រពៃ (ចាកកិលេស) ម្នាលភិក្ខុទាំងឡាយ លុះទេវតាទាំងនោះ បានពោលពាក្យដូច្នេះហើយ ពោលនូវហេតុនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ រួចក៏បាត់ចាកទីនោះឯង។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីជិតព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ពួកទេវតាដូចម្តេច មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ សម័យនោះឯង ភិក្ខុឈ្មោះតិស្សៈ ធ្វើមរណកាល ក្នុងកាលឥឡូវនេះ បានទៅកើតក្នុងព្រហ្មលោកណាមួយ ជនទាំងឡាយ តែងដឹងនូវព្រហ្មនោះ ក្នុងរឿងនោះ យ៉ាងនេះថា ព្រហ្មឈ្មោះតិស្ស ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ស្រាប់តែបាត់ពីភ្នំគិជ្ឈកូដ ទៅប្រាកដឯព្រហ្មលោកនោះឯង ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ដូច្នោះឯង។ លុះព្រហ្មឈ្មោះតិស្សៈ បានឃើញ
ID: 636854478466779662
ទៅកាន់ទំព័រ៖