ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                ព្រះមហាមោគ្គល្លានដ៏មានអាយុ មកពីចម្ងាយ លុះឃើញហើយ បានពោលនឹងព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ចូរនិមន្តមក បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់និមន្តមកស្រួលហើយ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ខានធ្វើនូវបរិយាយ ដែលជាបរិយាយអំពីដំណើរមកក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់ចូរគង់ចុះ នេះជាអាសនៈ ដែលខ្ញុំម្ចាស់ក្រាលទុក។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏គង់លើអាសនៈ ដែលព្រហ្មក្រាលហើយ។ តិស្សព្រហ្ម បានថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានសួរដូច្នេះថា ម្នាលតិស្សៈ ទេវតាពួកណាខ្លះ មានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ញាណរមែងកើតដល់ទេវតា ក្នុងពួកព្រហ្មយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ ម្នាលតិស្ស ពួកទេវតាក្នុងពួកព្រហ្មទាំងអស់ឬ ដែលមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ 
            
            
         
        
            
                ID: 636854478680151866 
                
            
            
                ទៅកាន់ទំព័រ៖