ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ មិនមែនទេវតាក្នុងពួកព្រហ្មទាំងអស់ទេ ដែលមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតាក្នុងពួកព្រហ្ម ដែលត្រេកអរដោយអាយុដ៏ប្រសើរ ដោយពណ៌សម្បុរដ៏ប្រសើរ ដោយសេចក្តីសុខដ៏ប្រសើរ ដោយយសដ៏ប្រសើរ ដោយអធិបតេយ្យដ៏ប្រសើរ រមែងមិនដឹងនូវការរលាស់ចេញនូវធម៌នោះតទៅតាមសេចក្តីពិតទេ ទេវតានោះ មិនមែនមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះទេ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាក្នុងពួកព្រហ្មណា ដែលមិនត្រេកអរ ដោយអាយុដ៏ប្រសើរ ដោយពណ៌សម្បុរដ៏ប្រសើរ ដោយសេចក្តីសុខដ៏ប្រសើរ ដោយយសដ៏ប្រសើរ មិនត្រេកអរដោយអធិបតេយ្យដ៏ប្រសើរ ទើបដឹងនូវការរលាស់ចេញ នូវធម៌នោះតទៅទៀតតាមសេចក្តីពិត ទេវតាទាំងនោះ ទើបមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ 
            
            
         
        
            
                ID: 636854478855741909 
                
            
            
                ទៅកាន់ទំព័រ៖