ព្រះត្រៃបិដក ភាគ ៤៧
ជាឧភតោភាគវិមុត្ត (រួចចាកកិលេសដោយចំណែកទាំងពីរ) ទេវតាទាំងនោះ រមែងដឹងច្បាស់នូវភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុអង្គនេះឯង ជាឧភតោភាគវិមុត្ត កាយរបស់ភិក្ខុនោះ ឋិតនៅត្រឹមណា ពួកទេវតា និងមនុស្ស រមែងឃើញនូវភិក្ខុនោះត្រឹមណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកទេវតា និងមនុស្ស មិនបានឃើញនូវភិក្ខុនោះឡើយ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្ត ពួកទេវតាទាំងនោះ រមែងដឹងនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាបញ្ញាវិមុត្ត កាយរបស់ ភិក្ខុនោះ ឋិតនៅត្រឹមណា ពួកទេវតា និងមនុស្ស តែងឃើញនូវភិក្ខុនោះត្រឹមណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកទេវតា និងមនុស្ស មិនបានឃើញនូវភិក្ខុនោះឡើយ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាកាយសក្ខី
ID: 636854479052803180
ទៅកាន់ទំព័រ៖