ព្រះត្រៃបិដក ភាគ ៤៧
ពួកទេវតាទាំងនោះ រមែងដឹងភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាកាយសក្ខី ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលនូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់គុណវិសេសណា ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវគុណវិសេសនោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតាទាំងនោះ រមែងមានញាណកើតឡើងយ៉ាងនេះថា សឧបាទិសេស ក្នុងសឧបាទិសេស ដូច្នេះ។ បពិត្រព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនានេះ ជាទិដ្ឋិប្បត្ត។បេ។ ជាសទ្ធាវិមុត្ត ជាធម្មានុសារី ពួកទេវតាទាំងនោះ តែងដឹងនូវភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុនេះឯង ជាធម្មានុសារី ធ្វើម្តេចទៅហ្ន៎ លោកដ៏មានអាយុនេះ អាស្រ័យសេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ប្រមូលនូវឥន្រ្ទិយទាំងឡាយ កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា
ID: 636854479332959204
ទៅកាន់ទំព័រ៖