ព្រះត្រៃបិដក ភាគ ៤៧

​(​អនុគ្រោះ​)​ ​បុរស​ដែល​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​ជេរ​ ​ប្រទេច​ ​ឬ​ ​(​អនុគ្រោះ​)​ ​បុរស​ដែល​មាន​សទ្ធា​ ​ជា​ម្ចាស់​ទាន​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ឲ្យ​ទាន​រឿយ​ ​ៗ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ណា​ ​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​ជេរ​ ​ប្រទេច​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​អនុគ្រោះ​ ​នឹង​អនុគ្រោះ​បុរស​នោះ​មុន​ ​ដូចម្តេច​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ណា​ ​មាន​សទ្ធា​ ​ជា​ម្ចាស់​ទាន​ ​ជា​អ្នក​ត្រេកអរ​ក្នុង​ការ​ឲ្យ​ទាន​រឿយ​ ​ៗ​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​អនុគ្រោះ​ ​គួរ​អនុគ្រោះ​បុរស​នោះ​ឯង​មុន​។​ ​ម្នាល​សីហៈ​ ​អ្នក​សំគាល់​នូវ​រឿង​នោះ​ ​ដូចម្តេច​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​ចូល​ទៅ​រក​ ​តើ​គួរ​ចូល​ទៅ​រក​បុរស​ណា​មុន​ ​(​ចូល​ទៅ​រក​)​ ​បុរស​ដែល​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​ជេរប្រទេច​ ​ឬ​ ​(​ចូល​ទៅ​រក​)​ ​បុរស​ដែល​មាន​សទ្ធា​ ​ជា​ម្ចាស់​នៃ​ទាន​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ឲ្យ​ទាន​រឿយ​ ​ៗ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ណា​ ​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​ជេរប្រទេច​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​ចូល​ទៅ​រក​ ​នឹង​ចូល​ទៅ​រក​បុរស​នោះ​មុន​ ​ដូចម្តេច​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ណា​ ​មាន​សទ្ធា​ ​ជា​ម្ចាស់​នៃ​ទាន​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636854480075441672
ទៅកាន់ទំព័រ៖