ព្រះត្រៃបិដក ភាគ ៤៧

​ស្វិតស្វាញ​ ​ជា​អ្នក​ជេរប្រទេច​ ​ឬ​បុរស​ដែល​មាន​សទ្ធា​ ​ជា​ម្ចាស់​នៃ​ទាន​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ឲ្យ​ទាន​រឿយ​ ​ៗ​ ​(​គប្បី​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​)​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ណា​ ​ដែល​មិន​មាន​សទ្ធា​ ​មាន​សេចក្តី​កំណាញ់ស្វិត​ស្វាញ​ ​ជា​អ្នក​ជេរប្រទេច​ ​បុរស​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​នឹង​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​ ​ដូចម្តេច​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​ណា​ ​ដែល​មាន​សទ្ធា​ ​ជា​ម្ចាស់​ទាន​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ឲ្យ​ទាន​រឿយ​ ​ៗ​ ​បុរស​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​គប្បី​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផល​នៃ​ទាន​ ​ដែល​បុគ្គល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ទាំង​ ​៦​ ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ដល់​នូវ​សេចក្តី​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ហេតុ​នុ៎ះ​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ផល​នៃ​ទាន​ទាំង​នុ៎ះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​អនុគ្រោះ​ ​រមែង​អនុគ្រោះ​នូវ​ខ្ញុំ​ព្រះអង្គ​មុន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​ចូល​ទៅ​រក​ ​រមែង​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​មុន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​ទទួលយកទាន​ ​រមែង​ទទួលយកទាន​របស់ខ្ញុំ​ព្រះអង្គ​មុន​។​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636854480786422337
ទៅកាន់ទំព័រ៖