ព្រះត្រៃបិដក ភាគ ៤៧

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​កាល​សំដែងធម៌​ ​រមែង​សំដែង​ដល់​ខ្ញុំ​ព្រះអង្គ​មុន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​កិត្តិសព្ទ​ដ៏​ពីរោះ​របស់ខ្ញុំ​ព្រះអង្គ​ ​ខ្ចរខ្ចាយ​ទៅ​ថា​ ​សីហ​សេនាបតី​ ​ជា​ទាយក​ ​ជា​អ្នកធ្វើ​ ​ជា​អ្នកបម្រើ​សង្ឃ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​ចូល​ទៅ​រក​បរិសទ្យ​ណា​ ​ទោះជា​ខត្តិយ​បរិសទ្យ​ក្តី​ ​ញ្រ​ហ្ម​ណ​បរិសទ្យ​ក្តី​ ​គហបតិ​បរិសទ្យ​ក្តី​ ​សមណ​បរិសទ្យ​ក្តី​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ក្លៀវក្លា​ ​មិន​ញញើតញញើម​ ​រមែង​ចូល​ទៅ​រក​បរិសទ្យ​នោះ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផល​នៃ​ទាន​ដែល​បុគ្គល​ឃើញច្បាស់​ដោយខ្លួនឯង​ទាំង​ ​៦​ ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​មិនដល់​នូវ​សេចក្តី​ជឿ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ហេតុ​នុ៎ះ​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ផល​នៃ​ទាន​ទាំង​នុ៎ះ​ដែរ​ ​ចំណែក​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នូវ​ផល​នៃ​ទាន​ណា​ ​នឹង​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ម្នាល​សីហៈ​ ​បុគ្គល​ជា​ទាយក​ ​ជា​ម្ចាស់​ទាន​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ដឹង​ច្បាស់​ ​នូវ​ផល​នៃ​ទាន​ទាំង​នុ៎ះ​ទេ​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636854480952921861
ទៅកាន់ទំព័រ៖